Price list for visiting to CBET Koh Han
សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន សូមស្វាគមន៍! សម្រាប់ភ្ញៀវដែលចង់ទៅទស្សនាតំបន់សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន គឺត្រូវធ្វើដំណើរពីទីរួមខេត្តស្ទឹងត្រែង តាមបណ្ដោយផ្លូវជាតិលេខ៧ ឆ្លងកាត់ស្ពានសេកុង ដែលមានចំងាយប្រមាណ ២៤គីឡូម៉ែត្រពីស្ពានសេកុង រួចមានផ្លូវបត់ខាងឆ្វេងដៃចូលទៅកំពុងដរកោះស្នែង ឬហៅកំពុងដរខេលើ ដែលមានចំងាយពីផ្លូវចូល ៤គីឡូម៉ែត្រ ពេលទៅដល់លោកអ្នកនឹងឃើញកោះមួយទល់មុខកំពុងដរ កោះនោះគេហៅថាកោះហាន។ សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន គឺស្ថិតនៅលើដីកោះ ក្នុងភូមិកោះស្នែង ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់។ សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន មានតំបន់កម្សាន្តច្រើនកន្លែង និងមានទេសភាពដូចជា៖ ព្រៃលិចទឹក, សត្វស្លាបទឹកដ៏មក្រ, ឆ្នេរខ្សាច់សស្អាតសម្រាប់បោះតង់, អន្លង់អភិរក្ស, កន្លែងលេងទឹក, ជិះកៃយ៉ាក់, ស្ទូចត្រី, ឡើងភ្នំ។ល។ Welcome to Koh Han Communty Based Eco-Tourism! For guests who want to visit Koh Han Communty Based Eco-Tourism are traveling from Stung Treng town along the national road 7 across the Sekong Bridge, around 24 km from Sekong Bridge, and then turning left into kaohsneng port or Khe Lue port